ត្បូងឃ្មុំៈ រដ្ឋបាលខេត្តត្បូងឃ្មុំ បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ និងកុមារនិងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ យ៉ាងឆាប់រហ័សនៅតាមបណ្ដាក្រុង/ស្រុកទាំង ៧ នៅក្នុងមូលដ្ឋានទូទាំងខេត្ត ។
បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ កុមារ និងយុវវ័យ មានដូចជា ៖
-ប្រភេទវ៉ាក់សាំង Sinopharm/Beijin ដុសទី១ មានចំនួន ១៣៩.០៩២នាក់ ស្រី៧១.៩០៤នាក់ ដុសទី២ មានចំនួន៤.១២១នាក់ ស្រី១.២៣០នាក់
– ប្រភេទវ៉ាក់សាំងSinovac លើស១៨ឆ្នាំឡើង ដុសទី១ មានចំនួន ១២៩.០៩៦នាក់ ស្រី ៦៤.១១៨នាក់ ដុសទី២ មានចំនួន ១០០.២០៨នាក់ ស្រី៤៩.២២១នាក់
– ប្រភេទវ៉ាក់សាំង Janssen/J&J ដុសទី១ មានចំនួន៩៨.៩០២នាក់ ស្រី៥២.៣២៧នាក់
– ប្រភេទវ៉ាក់សាំង Astrazeneca UK ដុសទី៣ មានចំនួន១៥.៥៣៩នាក់ ស្រី៥.៨៩៧នាក់
– ប្រភេទវ៉ាក់សាំង Sinovac អាយុ១២ ដល់១៧ឆ្នាំ ដុសទី១ មានចំនួន ៨៤.០៧៦នាក់ ស្រី ៤១.៨១៣នាក់
សរុបការការចាក់វ៉ាក់សាំងក្នុងខេត្តត្បូងឃ្មុំ ដុសទី១ មានចំនួន ៤៥១.១៦៦នាក់ ស្រី២៣០.១៦២នាក់ ដុសទី២ មានចំនួន១០៤.៣៣៤នាក់ ស្រី៥០.៤៥២នាក់ ដុសទី៣ មានចំនួន ១៥.៥៣៩នាក់ ស្រី៥.៨៩៧នាក់ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ យុវវ័យ និងកុមារទូទាំងអស់ទូទាំងខេត្តត្បូងឃ្មុំ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ១៩ រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺដល់កាចសាហាវមួយនេះ ៕
អាចារ្យលាក់