«ដែលតា» មិនបង្កឱ្យក្មេងឈឺធ្ងន់ធ្ងរ លើសមេរោគកូវីដ១៩ បំប្លែងផ្សេងទេ

0
122

កំពុងប្រឈមខ្លាំងនឹងការឆ្លងរាតត្បាតកូវីដ១៩ គុយបាបានក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលប្រកាសចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ លើកុមារ ចាប់ពីអាយុ ២ឆ្នាំទៅ ១១ឆ្នាំ។ យុទ្ធនាការចាក់ថ្នាំបង្ការកូវីដ ១៩ លើកុមារនៅគុយបានឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែកញ្ញា អាជ្ញាធរសុខាភិបាលអាមេរិកបានចេញរបាយការណ៍សិក្សាមួយ អះអាងថា មេរោគកូវីដ១៩ បំប្លែងខ្លួន “ដែលតា” មិនបង្កឱ្យកុមារ និងក្មេងធ្លាក់ខ្លួនឈឺ ធ្ងន់ធ្ងរខ្លាំងច្រើនករណីលើសមេរោគកូវីដ១៩ បំប្លែងខ្លួនផ្សេងទៀតទេ។ ភ្នាក់ងារសុខាភិបាលអាមេរិកហ៊ានអះអាងបែបនេះ បន្ទាប់ពីបានសិក្សាប្រៀបធៀបទិន្នន័យ នៃចំនួនអ្នកជំងឺសម្រាកព្យាបាលកូវីដ១៩ នៅក្នុងរដ្ឋ ចំនួន ១៤ ក្នុងអំឡុងពេលមុនលេចមេរោគកូវីដ១៩ បំប្លែងខ្លួនដែលតា និងក្រោយពេលដែលតា ក្លាយជាមេរោគចំបងលើពិភពលោក។ នៅអំឡុងពេលពីពាក់កណ្តាលខែមិថុនា ដល់ពាក់កណ្តាលខែកក្កដា ចំនួនក្មេងចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបានកើនឡើង ៥ ដង លើសពេលមុនលេចដែលតា (ចន្លោះពេលពីខែមីនា ដល់ពាក់កណ្តាលខែមិថុនា) មែន តែបើគិតជាភាគរយវិញ អត្រាក្មេង និងកុមារចូលព្យាបាលនៅមន្ទីរពេទ្យក្នុងទម្រង់កូវីដ១៩ ធ្ងន់ មានបរិមាណប្រហាក់ប្រហែលគ្នាទេ។ ២៦% នៃក្មេងឈឺកូវីដ១៩ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ ៦% ត្រូវការបំពាក់ម៉ាស៊ីនជំនួយការដកដង្ហើម និងក្រោម ១% បានស្លាប់ គឺជាអត្រាដែលប្រែប្រួលយ៉ាងតិចតួចបំផុត ដែលមិនអាចយកមកប្រៀបធៀបបាន រវាងពេលមុន និងពេលដែលតា ក្លាយជាមេរោគរាតត្បាតដ៏ចំបងបានឡើយ។ ជាមួយនឹងការបន្តតាមដានទិន្នន័យ ដើម្បីប្រយោជន៍អនាគត ភ្នាក់ងារសុខាភិបាលអាមេរិក បានអះអាងថា វ៉ាក់សាំងកូវីដ១៩ ពិតជាអាចការពារក្មេងជំទង់ពីមេរោគដែលតាបាន ដោយអត្រាក្មេងជំទង់មិនចាក់ថ្នាំបង្ការកូវីដ១៩ ឈឺចូលដេកពេទ្យមានចំនួនច្រើនជាងដល់ ១០ ដង លើសក្មេងចាក់ថ្នាំរួច។ ការសិក្សាមួយទៀត ចេញផ្សាយកាលពីថ្ងៃសុក្រ ទី៣ ខែកញ្ញា បានបង្ហាញថា ការចាក់ថ្នាំបង្ការលើមនុស្សចាស់ ក៏អាចការពារក្មេងបានដែរ។ នៅក្នុងរដ្ឋណា ដែលអត្រាអ្នកចាក់ថ្នាំបង្ការទាប ការសួរសុខទុក្ខក្មេង និងកុមារនៅមន្ទីរពេទ្យបានកើនឡើង ៣ដង និងចំនួនអ្នកចូលសម្រាកក្នុងមន្ទីរពេទ្យបានកើនឡើង ៤ដង ខ្ពស់ជាងរដ្ឋដែលមានអត្រាចាក់ថ្នាំបង្ការបានច្រើន៕ AFP

LEAVE A REPLY

Please enter your comment!
Please enter your name here