ក្រោយបរិច្ចាគឈាម ៖ តម្រុយដកតំណែងប្រធានមន្ទូីរពេទ្យខេត្តមិត្តភាព កម្ពុជា ជប៉ុន មង្គលបូរីនឹងចៀសមិនរួច

0
135

បន្ទាយមានជ័យ:លោកអភិបាលខេត្តបន្ទាយមានជ័យទៅបរិច្ចាគឈាមដើម្បីជួយសង្គ្រោះវរសេនីយ៍យោធាអង្គរក្សម្នាក់កាលពីយប់ថ្ងៃទី៤ខែកញ្ញា បានមួយខួបហើយមកទល់ម៉ោងនេះ នាយប់ថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២១ នេះ ។

ប្រភពនានាអះអាងថា តម្រុយដកតំណែងប្រធានមន្ទូីរពេទ្យខេត្តមិត្តភាព កម្ពុជា ជប៉ុន មង្គលបូរី ជាមន្ទីរពេទ្យធំជាងគេបង្អស់និងស្តង់ដារក្នុងខេត្តនឹងចៀសមិនរួចឡើយ ។នោះមកពីកាលពីយប់ថ្ងៃទី៤ខែកញ្ញាលោក អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យបានខឹងសម្បារនិងខកចិត្តយ៉ាងខ្លាំងនឹងរបៀបគ្រប់គ្រងនិងការចាត់ទុកថាជាកំហុសឆ្គងរបស់លោកវេជ្ជបណ្ឌិតច័ន្ទ វុឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរខេត្តមិត្តភាព កម្ពុជា ជប៉ុន មង្គលបូរី។

ម្យ៉ាង ឋានៈលោកជាអាណាព្យាបាលលើមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្រាប់ ហើយមានសិទ្ធិអំណាចពេញដៃក្នុងនាមជារដ្ឋបាលថ្នាក់ក្រោមជាតិដែលថ្នាក់ជាតិធ្វើប្រតិភូកម្មអំណាចឪ្យក្នុងការដកឬដាក់មន្ត្រីរដ្ឋបាល មន្ត្រីជំនាញថ្នាក់អនុប្រធានមន្ទីរ ប្រធាន/អនុប្រធានការិយាល័យថ្នាក់ខេត្ត ស្រុកក្រុង ប្រធាន/អនុប្រធានមន្ទីរពេទ្យ ជាដើមស្រេចផង ។នៅយប់នោះ គ្រូពេទ្យនិងបុគ្គលិកមួយចំនួនក៏មានឭប្រសាសន៍របស់លោកអភិបាលខេត្ត ដែលថា ក្នុងឋានៈជាចៅហ្វាយខេត្ត ត្រឹមប្រធានមន្ទីរពេទ្យលោកនឹងដកឪ្យទាល់តែបាន។

លោកអភិបាលខេត្តក៏បានជម្រាបតាមទូរស័ព្ទទៅលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលពីករណីលោកច័ន្ទ វិឌ្ឍីណាវុឌ្ឍ រួចហើយដែរ ។ល។

លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យប្រាប់កាសែតរស្មីកម្ពុជានៅល្ងាចថ្ងៃទី៥ខែកញ្ញាថា កាលពីយប់ថ្ងៃទី៤ខែកញ្ញា លោកក៏អមដំណើរនិងសកម្មភាពរបស់លោកអភិបាលខេត្តបន្ទាយមានជ័យដែលទៅពិនិត្យនិងបរិច្ចាគឈាមដើម្បីជួយដល់ប្រតិបត្តិការវ៉ះកាត់ជំងឺរលាកខ្នែងពោះវៀនកម្រឹតធ្ងន់របស់លោកវរសេនីយ៍យោធាអង្គរក្សម្នាក់ ។
ពោលគឺបន្ទាប់ពីលោកអភិបាលបានទាក់ទង ផ្តាំផ្ញើជាមុនផងដែរទៅលោកប្រធានមន្ទីរពេទ្យ ។ប៉ុន្តែ អាចថាលោកប្រធានមន្ទីរពេទ្យមិនយកចិត្តទុកដាក់ ហើយស្លាប់ត្រគាកផង ទើបធ្វើឪ្យលោកអភិបាលខេត្ត បានធ្វើដំណើរបន្ទាន់ទៅកាន់មន្ទីរពេទ្យទាំងយប់ ។
លោកវេជ្ជបណ្ឌិតឡេ ច័ន្ទ សង្វាតបានបន្តថាលោកក៏បានឮប្រសាសន័ដូចខាងលើរបស់លោកអភិបាលខេត្តដែរ ។ហេតុនេះរឿងនេះ(តំណែងប្រធានមន្ទីរពេទ្យខេត្តពេទ្យ)ទៅមុខហើយ មិនអាចថយក្រោយបានទេហើយមន្ទូីរសុខាភិបាលខេត្តក៏មិនអាចជួយអ្វីបានដែរ ព្រោះឮថា លោកអភិបាលខេត្តក្តាប់ព័ត៌មានដែលថា ជាភាពអសកម្មលោកប្រធានមន្ទូីរពេទ្យបានមួយចំនួនធំហើយដែរ។

សូមរំលឹកថា កាលពីយប់ ម៉ោង១០ និង ០៥នាទី លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទៅបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះវរសេនីយ៍ទោលោកអិន លីអាន ដែលត្រូវធ្វើការវះកាត់រលាកនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ។
លោកអ៊ិន លីអាន ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលមានបេសកកម្មនៅខេត្តបន្ទាយមានជ័យ។

លោកអភិបាលអះអាងថា លោកប្រធានមន្ទីរពេទ្យខេត្ត (លោកចន្ទ័ វុឌ្ឍីណាវុធជា) បានប្រាប់ថា៖ ” ជាគោលការណ៏ត្រូវរកអ្នកអោយឈាមជំនួស និងបង់ថ្លៃសេវាជាមុន ទើបធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ ” ។

លោកអភិបាលខេត្ត ខឹង ហើយនិយាយថា បើការគ្រប់គ្រងរបៀបនេះ គួរត្រូវសម្រេចយ៉ាងម៉េច?ចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៏ និងមិនចេះចាត់ចែងការងារហើយនេះ មិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យខេត្តមួយនេះ ដែលលោកចន្ទ័ វុឌ្ឍីណាវុធជាប្រធាន ៕

ប្រភព : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here