ជនជាតិចិន៤នាក់ បង្កអសន្តិសុខដោយប្រើកាំភ្លើងខ្លីនៅ ក្រុង ព្រះសីហនុ ត្រូវបាននគរបាលឃាត់ខ្លួន

0
377

ស្នងការនគរបាលខេត្ត ព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងនៅរសៀល ថ្ងៃទី០៤ ខែកញ្ញា ថា កម្លាំងនគរបាលខេត្តព្រះសីហនុ បានបង្ក្រាបក្រុម ជនប្រដាប់អាវុធមួយក្រុម ដោយឃាត់ខ្លួនជនសង្ស័យបាន៤ នាក់ ជាជន ជាតិចិនពាក់ព័ន្ធនឹងករណីដកកាំភ្លើងភ្ជង់គំរាមទៅលើជនជាតិចិនដូចគ្នា។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងទៀតថាកាលពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ២១ និង ៣០នាទី មានប្រជាពលរដ្ឋ ជា ជនជាតិចិន បានទូរស័ព្ទមករាយការណ៍តាមប្រព័ន្ធ Hotline របស់ស្នងការ ដ្ឋាននគរបាលខេត្តព្រះសីហនុ ថាមានជនជាតិចិន៤ នាក់ ជិះរថយន្ត ១ គ្រឿង ម៉ាក Lexus GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-7554 បានដកកាំភ្លើងខ្លីភ្ជង់គំរាមបាញ់ខ្លួន។ បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាកម្លាំង អធិការនគរបាលក្រុងព្រះសីហនុ។ធ្វើការស្រាវជា្រវបង្ក្រាប បានជន សង្ស័យចំនួន៤ នាក់ ជាជនជាតិចិន នៅចំណុចមុខហាងលក់ខោអាវ លីម ហុង ស្ថិតនៅភូមិ ៣ សង្កាត់៤ ក្រុងព្រះសីហនុ។និងបានបង្កើតជាគណៈ កម្មការត្រួតពិនិត្យរថយន្ត ក៏រកឃើញមានកាំភ្លើងខ្លី ចំនួន២ដើម ម៉ាក ROLO S&W.357 MAGNUM មានលេខសម្គាល់ E2VP13-21060106 គ្រាប់ចំនួន៦ គ្រាប់ និងម៉ាក CZ75 មានលេខសម្គាល់ 20-01216 គ្រាប់ ចំនួន ៣១ គ្រាប់ ប្រភេទ9mm ក្នុងរថយន្តនៅកម្រាលជើងកៅអីផ្នែក ខាងក្រោយ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បាន បញ្ជាក់ ថា វត្ថុតាងចាប់យក បានរួមមាន រថយន្ត១ គ្រឿង ម៉ាក Lexus GS300 ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2BF-7554, កាំភ្លើងខ្លី ចំនួន២ ដើម ម៉ាក ROLO S&W.357 MAGNUM មានលេខសម្គាល់ E2VP13-21060106 គ្រាប់ចំនួន៦ គ្រាប់ និងម៉ាក CZ75 មានលេខសម្គាល់ 20-01216 គ្រាប់ចំនួន ៣១គ្រាប់ ប្រ ភេទ 9mm ចំពោះជនសង្ស័យសមត្ថកិច្ច ជំនាញ ព្រហ្មទណ្ឌ បន្តនីតិវិធីទៅ តាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here