ពលករខ្មែរ ៤៨នាក់លបឆ្លងដែនខុសច្បាប់ដើម្បីបេះផ្លែមៀន ត្រូវកម្លាំង ទាហានឈុតខ្មៅថៃឃាត់ខ្លួន

0
156

កម្លាំងទាហានឈុតខ្មៅ ថៃចាប់ពលករខ្មែរ ៤៨ នាក់ដែល ពួក គេលួចឆ្លងដែនដែលខុស ច្បាប់ ចូលទឹកដីថៃដើម្បីធ្វើកម្មករបេះផ្លែ មៀននៅក្នុងខេត្តច័ន្ទបូរីកាលពី វេលាម៉ោង៤ទៀបភ្លឺនៅថ្ងៃទី ៤ ខែកញ្ញា ២០២១ត្រង់ចំណុចភូមិ៤ក្នុងឃុំ ខ្លងយ៉ៃស្រុកពោងណាំរ៉ន,ខេត្តច័ន្ទបូរីប្រទេសថៃ។


សមត្ថកិច្ចប្រទេសថៃប្រាប់ថាៈមានពលករខ្មែរចំនួន៤៨នាក់បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃដោយបាននាំគ្នាដើរកាត់តាមចម្ការស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃកំពុងល្បាតក៏បានស្ទាក់ចាប់ក្នុងនោះប្រុស១៨និង ស្រីចំនួន ២៣ នាក់ក្នុងនោះក្មេង តូចៗចំនួន៧នាក់ផងដែរ។


សមត្ថកិច្ចថៃបានឲ្យដឹងថាៈក្រោយការឃាត់ខ្លួនពលករខ្មែរបានសមត្ថកិច្ចបានធ្វើការសួរនាំ,ពួកគេបានសារភាពថាពួកគេមកពីខេត្ត ប៉ៃលិនដោយចូលតាមច្រករបៀងកាត់ព្រៃដើម្បីទៅធ្វើការនៅក្នុង ចំការមៀនក្នុងខេត្តច័ន្ទបូរីដោយក្នុងម្នាក់ៗត្រូវចំណាយឱ្យទៅមេខ្យល់៥ពាន់បាតតែត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនតែម្ដង។


ក្រោយពេលឃាត់ខ្លួនក្រុមយោធាថៃបានសង្កេតឃើញថាពួកគេគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយទើបត្រួតពិនិត្យសុខភាពពួកគេទាំងអស់និងបាន
បញ្ជូនទៅអោយភាគីកម្ពុជាវិញដើម្បីធ្វើចត្តាឡីស័ក។
អ្នកសារព័ត៌មានយើងមិនទាន់បានទទួលរបាយការពីអគ្គកុងស៊ុលខ្មែរប្រចាំប្រទេសថៃនៅឡើយទេចំពោះបញ្ហាពលករទាំង៤៨នាក់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here