លោក Matt Hancock អតីតរដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសដែលត្រូវបង្ខំចិត្តចុះចេញពីតំណែងក្រោយមានរឿងអាស្រូវឱបថើបជាមួយជំនួយការស្រី Gina Coladangelo បាននាំគ្នាទៅកំសាន្តកាយនៅប្រទេសស្វីសដោយសំរាកនៅសណ្ឋាគារតម្លៃ៨៧ផោនមួយយប់ក្នុងក្រុង Villars-sur Ollon នៅក្បែរ Montreux។
លោក Hancock បានរៀបការជាមួយលោកស្រី Martha បាន១៥ឆ្នាំហើយមានកូន៣នាក់មុនពេលបែកគ្នាក្រោយរឿងអាស្រូវ។លោកស្រី Coladangelo ក៏មានកូន៣នាក់ដែរជាមួយបុរសមានលុយរាប់លានឈ្មោះ Oliver Tress ដែលជាម្ចាស់ក្រុមហ៊ុន Oliver Bonas។
គិតៗទៅពួកអឺរ៉ុបឬច្រមុះវែងនេះមិនសូវជាមែន។
ប្តីថៅកែក្រុមហ៊ុនមានលុយវាល់លានមិនព្រមទុកប្រពន្ធនៅផ្ទះអោយមើលថែរកូន៣នាក់ទេ សុខចិត្តអោយប្រពន្ធទៅធ្វើជំនួយការរដ្ឋមន្ត្រីទាល់តែគេបេះយកបាត់៕