ក្រុមលួចយ៉ាងសកម្មប្រចាំស្រុកកណ្ដាលស្ទឹងចំនួនបីនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារម្តងទៀត..!

0
562

(កណ្ដាល)៖ជនស័ង្សយចំនួនបីនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីអំពើលួច​​ម៉ូតូ​
កើតហេតុថ្ងៃទី០៤.០៩.២០២១​
វេលា​ម៉ោង​ ១២:៣០នាទី​
ចំណុចកើតភូមិ​ ជ្រៃរយោង​ ឃុំ កណ្តោក​ ស្រុកកណ្ដាលស្ទឹង
ខេត្តកណ្ដាល ។

លោកវ​ ទោ​ សុឹម​ គឹម​ស៊ុនអធិករងស្រុកកណ្ដាលស្ទឹង
បានប្រាប់ភ្នាក់ងារយើងអោយដឹងថាជនសង្ស័យ០៣​ នាក់​ ៖
១-ឈ្មោះ​ តុង​ សំណាង​ ភេទប្រុស អាយុ​ ២៣ឆ្នាំ​ មានទីលំនៅ​ ភូមិ​ កោះខ្នុរ​ ឃុំ​ព្រែក​រការ​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត កណ្ដាល​ ​។​ មុខរបរ ​ ​មិន​ពិត​ប្រាកដ​ ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃស​ រយៈ​ពេល​ ០៧​ ខែ​ពីបទ​ ប្រេីប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​(ឃាត់ខ្លួន​)។
២-ឈ្មោះ​ ធី​ ណាក់​ ភេទ​ ប្រុស​ អាយុ​ ២២ឆ្នាំ​ មានទីលំនៅ​ភូមិ​ ជេីងព្រៃទី​៣​ ឃុំ​ អំពៅព្រៃ​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​ កណ្តាល​​មុខរបរ​មិនពិតប្រាកដ​(ឃាត់ខ្លួន​)។
៣-ឈ្មោះ​ ផាវី​ មុន្នី​លាង​ ភេទ​ ប្រុស​ អាយុ​ ១៧ឆ្នាំ​មានទីលំនៅ​ភូមិ​ ជេីង​ព្រៃ​ទី​២​ ឃុំ​ អំពៅព្រៃ​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​ កណ្តាល​។ មុខរបរ​ មិនពិតប្រាកដ​(ឃាត់ខ្លួន​)។

វត្ថុតាងចាប់យក ៖​
-ម៉ូតូ​ចំនួន​ ០១គ្រឿង​ ម៉ាក​ Suzuki smash V ពណ៌​ ខ្មៅ​ គ្មាន​ស្លាកលេខ​។
ទូរស័ព្ទ​ដៃម៉ាក់​ Iphone 6plush ពណ៌​ទឹក​មាស​ មួយ​គ្រឿង​ និង​ ទូរស័ព្ទ​ដៃម៉ាក់​Nokia​អិន​ចុចពិល​០១គ្រឿង​។

ប្រភពបានបន្តទៀតថា៖
កន្លង​មក​ជនសង្ស័យ​ទាំង​បីនាក់បាន​ធ្វើ​សកម្មភាព​ លួច​ នៅក្នុ​ងស្រុក​កណ្តាល​ស្ទឹង​ចំនួន​ ៣លេីក​។
លេីក​ទី​នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ​ពុំចាំ​ ជនសង្ស័យ​ឈ្មោះ​ ធី​ ណាក់​ និង​ ឈ្មោះ​ ស៊ុត​ ដាលីន​(បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​កណ្ដាល​ ពីបទ​ រំលោភ​លើ​ទំនុក​ចិត្ត​)​។ បាន​លួច​ទូរស័ព្ទ​ ០២គ្រឿង​ នៅចំនុច​ ភូមិ​ កោះខ្នុរ​ ឃុំ​ព្រែក​រការ​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល
-លេីក​ទី​នៅ​ថ្ងៃ​ទី​ ០១​ ខែ​ កញ្ញា​ឆ្នាំ​២០២១​ ជនសង្ស័យ​ទាំង​បីនាក់ខាង​ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង​ ម៉ាក​Honda​Dream​ C125 ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១៦​ ពាក់​ស្លាក​លេខ​ កណ្ដាល​1T 3474 របស់​ ជនរងគ្រោះ​ឈ្មោះ​ វ៉ន​ សាវី​ ភេទ​ ប្រុស​ អាយុ​៤៨​ មានទីលំនៅភូមិ​ អំពៅព្រៃ​ទី​១​ឃុំ​ អំពៅព្រៃ​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​។
ពេល​លួច​បាន​ក្រុម​ជនសង្ស័យ​បាន​យកមក​លាក់ទុក​ក្នុង​ផ្ទះ​ សំណាក់​យីហោ​ កេសា​ លុះដល់​ម៉ោង​ ២១:០០​នាទី​ទេីប​ ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ដែល​ខ្លួន​លួច​បានទៅបញ្ចាំ​នៅម្តុំ​ផ្សារ​ឃ្លាំង​រំសេវ​ បាន​លុយចំនួន​ ៤០០ដុល្លារ​ ដេីម្បី​យកមកទិញ​គ្រឿង​ញៀន​ និង​ចែក​គ្នា​ចាយ។


-លេីក​ទី​៣​ នៅ​ថ្ងៃ​ទី​ ០៤​ ខែ​កញ្ញា​ ឆ្នាំ​ ២០២១​ វេលា​ម៉ោង​កេីត​ហេតុ​ខាងលេី​ ជនសង្ស័យ​ទាំង​បីនាក់​បានដេកស្នាក់នៅ​ក្នុង​ផ្ទះ​សំណាក់​ យីហោ​ កេសា​ ហេីយ​បានពិភាក្សា​គ្នា​ចេញ​ដេីរ​លួច​ម៉ូតូ​ ដោយ​ជនសង្ស័យ​ឈ្មោះ​ ធី​ ណាក់​ និង​ ឈ្មោះ​ តុង​ សំណាង​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ខាងលេី​ចេញ​ពី​ផ្ទះ​សំណាក់​យីហោ​ កេសា​ ដេីម្បី​ដេីររកលួចម៉ូតូ​ ដោយឡែក​ជនសង្ស័យ​ឈ្មោះ​ ផាវី​ មុន្នី​លាង​ គីនៅចាំនៅក្នុង​ផ្ទះ​សំណាក់​ ពេល​ជនសង្ស័យ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​ដល់ចំនុច​កេីតហេតុ​ខាងលេី​ជនសង្ស័យ​បាន​ឃេីញ​ម៉ូតូ​របស់ជន​រងគ្រោះ​ ម៉ាក​Honda​ Beat ពណ៌ ស​ ពាក់ស្លាកលេខ​ កណ្ដាល​1AL 8033 ដាក់​នៅ​ក្រោម​ផ្ទះ​ មិន​ដកកូន​សោរ​ចេញ​ពី​ម៉ូតូ​ ឃេីញ​ដូចនោះ​ជនសង្ស័យ​ឈ្មោះ​ ធី​ ណាក់​ បានចុះទៅធ្វេី​សកម្មភាព​លួច​ម៉ូតូ​ជិះ​ចេញ​មក​ ហេីយ​ជនសង្ស័យ​ឈ្មោះ​ តុង​ សំណាង​ បាន​ជិះ​ម៉ូតូ​តាមពីក្រោយ​ មួយសន្ទុះ​ទេីប​ជនរងគ្រោះ​ដឹង​ថា​បាត់​បង់​ ហេីយ​បានរាយការណ៍​ប្រាប់​ប្រជាការពារ​ និង​ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ឃុំ​កណ្តោក​ ក្រោយ​ទទួល​បាន​ពត៌មាន​ភ្លាម​កម្លាំង​ប្រជាការពារ​និង​កម្លាំង​ប៉ុស្តិ៍​បាន​ទាក់​ទង​តាម​វិទ្យុ​ទាក់ទង​icom អោយពួនស្ទាក់​គ្រប់ភូមិ​សាស្រ្ត​ស្រុកកណ្តាល​ស្ទឹង​ ភ្លាម​នោះ​ជនសង្ស័យ​បាន​ជិះ​រត់​គេច​មក​ដល់​ភូមិ​ កណ្តោក​ត្រូវ​បាន​កម្លាំង​ប្រជាការពារ​និង​កម្លាំង​ប៉ុស្តិ៍​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​បញ្ជូន​មកកាន់​អធិការ​ដេីម្បី​សាកសួរ​ ក្រោយ​ការសាកសួរ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​កណ្តាល​ស្ទឹង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ទៀត​ជាបន្ដបន្ទាប់​ រួច​បានបញ្ជូនជនសង្ស័យ​មកកាន់​អធិការ​ដេីម្បី​កសាង​សំនុំរឿងចាត់ការតាម​នីតិវិធី​។

សូមបញ្ជាក់ផងដែរថា៖ក្រុមនេះគឺក្រុមលួចយ៉ាងសកម្មនៅក្នុងស្រុកកណ្ដាលស្ទឺងហើយក៍ធ្លាប់ជាប់ពន្ធនាគារទើបតែចេញហើយបានធ្វើសកម្មភាពដដែលទៀតទើបសមត្ថកិច្ចឃាត់ខ្លួនបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here