សមត្ថកិច្ច​កងកម្លាំង​ថៃ នៅ​ខេត្ត​ច័ន្ទបូរី ចាប់បាន​ពលរដ្ឋ​ខ្មែរ​៤៨​នាក់

0
157

ព្រំដែន​កម្ពុជា​-​ថៃ​៖ សមត្ថកិច្ច​កងកម្លាំង​ព្រំដែន​ថៃ នៅ​ខេត្ត​ច័ន្ទបូរី កាលពី​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០២១ ចាប់បាន​ពលរដ្ឋ​ខ្មែរ​៤៨​នាក់ ដែល​លួច​ឆ្លងដែន​ខុសច្បាប់​តាម​ច្រករបៀង (​ថៃ​ហៅ​តាម​ច្រក​ធម្មជាតិ​) ចូលទៅ​ប្រទេស​ថៃ ដើម្បី​ចូលទៅ​ធ្វើការ​ស៊ីឈ្នួល​បេះ​ផ្លែ​មៀន (​តា​ង៉ែ​ន​)​។​

​កងកម្លាំង​ទាហាន​និង​តម្រួត​(​នគរបាល​) ព្រំដែន​ថៃ​ខាងលើ ត្រូវ​ស្រង់​សំដី​ដោយសារ​ព័ត៌មាន​ក្នុង​ស្រុកថៃ ដូចដែល​និយាយថា​៖ មួយរយៈ​ចុងក្រោយ នា​ខែសីហា​និង​កញ្ញា​ឆ្នាំ​២០២១ នេះ កម្រ​នឹងមាន​ពលរដ្ឋ​កម្ពុជា​បាន​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ណាស់​។ គឺ​មានតែ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​សម្រុក​ទៅ​ប្រទេស​កម្ពុជា ព្រោះ​ពួកគេ​ត្រូវ​អាជ្ញាធរ​មា​សមត្ថកិច្ច​ថៃ ឲ្យ​ចាកចេញ​និង​ម្យ៉ាងទៀត​កន្លែងធ្វើការ​ងារ​របស់​ពួកគេ​ត្រូវ​បិទ ត្បិតតែ​ស្ថានភាព​ឆ្លង​រីក​រាលដាល​ខ្លាំង​ជំងឺ​កូ​វីដ​១៩​។​

​ប្រភព​បាន​បន្តថា​៖ មកទល់​ថ្ងៃទី​៥​ខែកញ្ញា​នេះ ពលរដ្ឋ​ខ្មែរ​ទាំងនោះ បាន​នឹងត្រូវ​សម្របសម្រួល​បែបបទ​និង​បច្ចេកទេស​សុខាភិបាល ដើម្បីអោយ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​៕​

ប្រភព​ : រស្មីកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here