មកដឹងពីប្រាក់ឧបត្ថម្ភក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ម្នាក់ៗក្នុងមួយថ្ងៃ រាប់ទាំងបុគ្គលិកអនាម័យ

0
300

រដ្ឋាភិបាល​បានធ្វើការ​កែសម្រួល​និង​កំណត់​របប​ឧបត្ថម្ភ​សម្រាប់​លើកទឹកចិត្ត​ក្រុម​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ និង​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ ដើម្បី​ចូល​រួម​ដោះស្រាយ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ឱ្យបាន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

យោងតាម​ប្រកាស​អន្តរក្រសួង​ស្ដីពី​ការកែសម្រួល​ និង​កំណត់​របប​ឧបត្ថម្ភសម្រាប់​លើក​ទឹក​ចិត្ត​ក្រុម​ការ​ងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ដែល​ទើប​ទទួលបាន​នៅថ្ងៃនេះ​បានឱ្យដឹងថា ​ត្រូវ​បាន​សម្រួល​ក្រុម​ការងារ​នៅ​មន្ទីរពេទ្យ​ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​ឬ​មណ្ឌល​ច​ត្តា​ឡីស័ក​កម្រិត​ពីរ​ ក្នុងនោះ​ក្រុម​ការងារ​នៅ​មន្ទីរពេទ្យ​ ឬ​មណ្ឌល​ព្យាបាល​អំឡុងពេល​ពិនិត្យ​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ក្រុមគ្រូពេទ្យ​ទទួលបាន​ថវិកា​២០​ម៉ឺន​រៀល​ ក្នុង​១​ថ្ងៃ​ ក្នុង​១​នាក់ បុគ្គលិក​អនាម័យ​និង​កម្មករ​ក្នុងពេល​ពិនិត្យ​ថែទាំ​ព្យាបាល​១៤​ម៉ឺន​រៀល​ ក្នុង​១​នាក់ ​ក្នុង​មួយ​ថ្ងៃ ថ្លៃ​អាហារ​ក្រុមគ្រូពេទ្យ​បុគ្គលិក​អនាម័យ​ និង​កម្មករ​អំឡុងពេល​ពិនិត្យ​ថែទាំ​ព្យាបាល​ទ​ទួល​បាន​៦​ម៉ឺន​រៀល​ក្នុង​១​នាក់ ​ក្នុង១​ថ្ងៃ​។​

ក្រុមការងារ​នៅ​មន្ទីរពេទ្យ​ ឬ​នៅ​មណ្ឌល​ព្យាបាល​ក្នុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ ក្នុងនោះ​ក្រុម​គ្រូពេទ្យ​ទទួលបាន១០​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ​ក្នុង​១​នាក់ បុគ្គលិក​អនាម័យ​និង​កម្មករ​អំឡុង​ពេលធ្វើ​ច​ត្តា​លី​ស័ក ១៤​ថ្ងៃ ៧​ម៉ឺនរៀល​ ក្នុង​១​នាក់​ ក្នុង​១​ថ្ងៃ ថ្លៃ​អាហារ​ក្រុមគ្រូពេទ្យ​បុគ្គលិក​អនាម័យ​និង​កម្មករ​ទទួលបាន៤​ម៉ឺន​រៀល ​ក្នុង​១​នាក់ ​ក្នុង១​ថ្ងៃ​។​

ក្រុមការងារ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២​រយៈពេល​១៤ ថ្ងៃ ក្រុមគ្រូពេទ្យ​ពេល​ពិនិត្យ​ថែទាំ​ព្យា​បាល​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​១៤ថ្ងៃ​ទទួលបាន​១៤​ម៉ឺន​រៀល ក្នុង​១​នាក់​ ក្នុង​១​ថ្ងៃ​ បុគ្គលិក​អនាម័យ​ដែល​ប្រចាំការ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​១៤ ថ្ងៃ​ទទួលបាន​៧​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​ ក្នុង​១​នាក់​។​

ក្រុមការងារ​នៃ​មន្ទី​រពិសោធន៍​សាធារណៈរ​កមេ​រោគ​កូ​វីដ​១៩ ដែល​ទទួលស្គាល់​ដោយ​ក្រសួងសុខា​ភិបាល​រួ​មមាន​មន្ត្រី​មន្ទីរពិសោធន៍​ធ្វើតេស្តទទួលបាន​២០​ម៉ឺន​រៀល​ ក្នុង​១​នា​ក់ ក្នុង​១​ថ្ងៃ បុគ្គលិក​អនាម័យ​ទទួលបាន​១៤​ម៉ឺន​រៀល​ ក្នុង​១​នាក់​ ក្នុង​១​ថ្ងៃ​។​

ក្រុម​ឆ្លើយតប​បន្ទាន់​ចុះ​ស្វែងរក​អ្នក​ប៉ះពាល់​នឹង​យក​សំណាក​ដែល​ក្នុង​មួយក្រុម​មា​នសមា​ជិ​ក​ចំនួន​៤​នាក់ ​និង​អ្នកបើកបរ​រថយន្ត​១​នាក់ ​ក្នុងនោះ​មន្ត្រី​ឆ្លើយតប​បន្ទាន់​ទទួលបាន២០​ម៉ឺន​រៀល ​ក្នុង​១​នាក់​ក្នុង​១​ថ្ងៃ អ្នកបើកបរ​រថយន្ត​ទទួលបាន​១៤​ម៉ឺន​រៀល ​ក្នុង​១​នាក់​​ក្នុង​១​ថ្ងៃ​។​

ក្រុមការងារ​សម្របសម្រួល​និង​ទទួល​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ ក្នុងនោះ​ក្រុមការងារ​សុខាភិ​បាល​សម្របសម្រួល​នៅ​អាកាសយានដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ មន្ត្រី​ទទួលបន្ទុក​ទូរស័ព្ទ​ទាន់​ហេតុការណ៍​១១៥ ដែលមាន​ភារកិច្ច​ផ្ដល់​ប្រឹក្សា ​និង​ទំនាក់ទំនង​សាធារណៈ​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩​ទទួល​

បាន​១០​ម៉ឺន​រៀល​ក្នុង​១​នាក់​ ក្នុង​១​ថ្ងៃ ក្រុម​សម្របសម្រួល​ប្រចាំ​នៅ​ទីស្តីការក្រសួង​ទទួលបាន​៦​ម៉ឺន​រៀល​ ក្នុង​១​នាក់​ ក្នុង​១​ថ្ងៃ ក្រុម​សម្របសម្រួល​នៅ​ប្រចាំការ​នៅ​មន្ទីរ​សុខាភិបាល​រាជធានី​ ខេត្ត​ត្រូវ​មាន​សមាជិក​បាន​ច្រើន​៥​នាក់ទទួលបាន​៦​ម៉ឺន​រៀល​ ក្នុង​១​នាក់ ​ក្នុង​១​ថ្ងៃ ក្រុមការងារ​ទទួល​ទូរស័ព្ទ​ទាន់​ហេតុការណ៍​នៅ​ថ្នាក់​រាជធានី ​ខេត្ត​ និង​កងកម្លាំង​ប្រដាប់​អាវុ​ធ​គ្រប់​ប្រភេទ​របប​ប្រចាំថ្ងៃ​ឬ​ប្រចាំ​ខែ​រាជធានី​ ខេត្ត​ទទួល​រ៉ាប់រង ។​

ក្រុម​ផ្ដល់​សេវា​ព្យាបាល​តាម​ផ្ទះ ​ក្នុងនោះ​ប្រើប្រាស់​ក្រុមការងារ​ហត់​ឡាញ​រាជធានី​ខេត្ត​ទទួលបាន​១០​ម៉ឺន​រៀល​ ក្នុង​១​នាក់ ​ក្នុង​១​ថ្ងៃ​។​ ចំពោះ​ថ្លៃ​របប​អាហារ​សម្រាប់​អ្នកជំងឺ​កូ​វីដ​១៩នៅ​ភ្នំពេញ​និង​ខេត្ត​ទទួលបាន​៣​ម៉ឺន​រៀល​ ក្នុង​១​នាក់​ ក្នុង​១​ថ្ងៃ​។​

ប្រធាន​មន្ទីរពេទ្យ​ ឬ​ប្រធាន​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ ទទួល​បាន​៦​លាន​រៀល​ក្នុង​មួយខែ ​ក្នុង​១​នាក់ អនុប្រធាន​មន្ទីរពេទ្យ ​ឬ​អនុប្រធាន​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ដោយ​កម្រិត​ចំនួន​អនុ​ប្រធាន​យ៉ាងច្រើន​៣​នាក់ ​ទទួលបាន​៥​លាន​រៀល​ក្នុង​មួយខែ​ ក្នុង​១​នាក់​ ប្រធានការិយាល័យ ប្រធាន​ផ្នែក​ឬ​ប្រហាក់ប្រហែល​៣​លាន​១៥​ម៉ឺន​រៀល​ ក្នុង​១​នាក់ ​ក្នុង​១​ខែ អនុប្រធាន​ផ្នែក​ឬ​ប្រហាក់ប្រហែល​ចុះ​ក្រោម​រួមទាំង​បុគ្គលិក​គណនេយ្យ​ បុគ្គលិក​រដ្ឋបាល អ្នកគ្រប់គ្រង​ឃ្លាំង​ឱសថ​ និង​បរិក្ខារ​អ្នកគ្រប់គ្រង​ឃ្លាំង​សម្ភារៈ​ទូទៅ​ទទួលបាន​១៤ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​។​

ថ្លៃ​អាហារ​សម្រាប់​ពលករ​ធ្វើ​ច​ត្តា​ឡី​ស័ក​មក​តាម​ព្រំ​ដែនទឹក ​និង​ព្រំដែន​គោក​ទទួលបាន២​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ពលករ​ធ្វើ​ច​ត្តា​ឡី​ស័ក​មក​តាម​យន្តហោះ​ទទួលបាន​៤​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ពលករ​នៅ​ស្នាក់​មក​តាម​យន្តហោះ​ទទួលបាន​៦​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ អ្នកបើកបរ​ដឹកជញ្ជូន​ពលករ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ​ឬ​មណ្ឌល​ព្យាបាល​នៅ​ព្រំដែនទៅតាម​បណ្ដា​ខេត្ត​ទទួលបាន​៤​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃអ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​សហគមន៍​និង​អង្គភាព​នានា​ ទាំង​ខាង​រដ្ឋ​ឯកជន​អាជ្ញាធរ​មូលដ្ឋា​ន​ និង​អង្គភាព​ពាក់​ព័ន្ធ​ទទួល​រ៉ាប់រង​។​

ចំណែក​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ ក្នុងនោះក្រុមការងារ​ចាក់​វ៉ាក់សាំង​ខាង​កងទ័ព​ទទួលបាន​៤​ពាន់​រៀល ​ក្នុង​មួយ​ដូ​ស បុគ្គលិក​សុខាភិបាល​ក្របខណ្ឌ​ទទួលបាន​៤​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចាក់​នៅ​ភ្នំពេញ​ទទួលបាន​៨ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ និង​ចាក់​នៅតាម​ខេត្ត​ទទួលបាន​១២​ម៉ឺន​រៀល​ក្នុង​១ថ្ងៃ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here