កូនដំរីឯកោរកឃើញហ្វូងវិញដោយសារគុណលាមក

0
296

Burkina Faso – កូនដំរីញីនេះឈ្មោះ Nania ។ វាត្រូវបានគេប្រទះឃើញនៅពេលវាទើបនឹងកើតតែត្រូវដាច់ហ្វូងតែម្នាក់ឯងព្រោះរាងកាយវាមិនធន់ធួនដើរទាន់គេ ។ ក្រោយពីគេយកវាទៅព្យាបាលថែទាំបាន ៤ ឆ្នាំ វាមានកម្លាំងកំហែងគ្រប់គ្រាន់វិលទៅរកធម្មជាតិវិញបាន ។

នៅពេលគេយកវាទៅលែងអោយចូលហ្វូងវិញ គេត្រូវរកអោយឃើញហ្វូងដំរីណាមួយដែលជាប់សាច់ឈាមជាមួយវា ។ ក្នុងការងារនេះ គេបានប្រមូលអាចម៍ហ្វូងដំរីជាច្រើនក្រុមដើម្បីយកមកផ្ទៀងផ្ទាត់ DNA ជាមួយវា រហូតរកឃើញហ្វូងដំរីដែលជាប់សាច់ញាតិជាមួយវាទើបគេលែងវាទៅនៅជាមួយវិញដោយសុខសាន្ត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here